1 Corinthians 3

1បងប្អូនអើយ! ​ខ្ញុំមិនអាចនិយាយ​ទៅកាន់​អ្នករាល់គ្នា​ដូច​ជា​មនុស្ស​ខាងវិញ្ញាណបានទេប៉ុន្តែ​ត្រូវ​និយាយ​ដូចជា​មនុស្ស​ខាងសាច់ឈាមវិញ​គឺ​ដូចជា​និយាយ​ទៅកាន់​ទារកនៅក្នុង​ព្រះ​គ្រិស្ដ 2ខ្ញុំបាន​ឲ្យទឹកដោះអ្នករាល់គ្នាផឹកមិន​មែន​អាហាររឹងទេដ្បិត​អ្នករាល់គ្នា​មិន​ទាន់​អាច​បរិភោគបានឡើយហើយឥឡូវនេះ​ក៏​នៅតែមិនអាចដែរ 3ដ្បិតអ្នករាល់គ្នានៅតែជា​មនុស្ស​ខាងសាច់ឈាមព្រោះ​មាន​សេចក្ដី​ច្រណែននិងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ ​តើ​អ្នករាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាងសាច់ឈាមហើយ​រស់នៅ​តាមបែប​មនុស្ស​ទេ? 4ដ្បិតពេលម្នាក់និយាយថាខ្ញុំជា​សិស្ស​របស់​លោក​ប៉ូលហើយ​ម្នាក់​ទៀត​ថា​ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​តើ​អ្នករាល់គ្នា​មិន​មែន​ជា​មនុស្សទេ? 5ដូច្នេះតើ​លោក​អ័ប៉ុឡូសជាអ្វី? ​ហើយ​លោក​ប៉ូលជាអ្វី? ​គឺ​ជា​អ្នកបម្រើដែល​នាំ​ឲ្យ​អ្នករាល់គ្នាជឿហើយម្នាក់ៗ​ធ្វើ​តាមដែលព្រះអម្ចាស់ប្រទានឲ្យ 6ខ្ញុំបាន​ដាំ​លោក​អ័ប៉ុឡូស​បាន​ស្រោចទឹកប៉ុន្តែព្រះជាម្ចាស់ធ្វើ​ឲ្យ​ដុះ​ឡើង 7ដូច្នេះអ្នកដាំនិងអ្នកស្រោចទឹក​មិន​សំខាន់​ទេ​គឺព្រះជាម្ចាស់​ដែល​ជា​អ្នកធ្វើ​ឲ្យ​ដុះ​ឡើង​ទេ​ទើបសំខាន់ 8អ្នកដាំនិងអ្នកស្រោចទឹកដូចគ្នា​ទេ​គឺម្នាក់ៗ​នឹង​ទទួលរង្វាន់តាមពលកម្ម​របស់​ខ្លួន 9ដ្បិតយើង​ជាអ្នក​ធ្វើ​ការ​រួមគ្នា​រីឯ​អ្នករាល់គ្នាជាស្រែ​របស់​ព្រះជាម្ចាស់​និង​ជា​ដំណាក់​របស់​ព្រះជាម្ចាស់ 10ស្របតាមព្រះ​គុណ​របស់​ព្រះជាម្ចាស់ដែល​បាន​ប្រទានឲ្យខ្ញុំ​ខ្ញុំ​បាន​ចាក់គ្រឹះដូចជាជាង​ដ៏​ចំណានម្នាក់ហើយ​មាន​អ្នក​ផ្សេងទៀតសង់​ពីលើ​នោះប៉ុន្តែម្នាក់ៗ​ត្រូវ​ប្រយ័ត្នអំពីរបៀបដែល​ខ្លួន​សង់លើ​គ្រឹះ​នោះ 11ដ្បិតគ្មាន​អ្នកណា​ម្នាក់អាចចាក់គ្រឹះផ្សេងទៀតបាន​ទេ​ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ​គឺជា​ព្រះ​យេស៊ូគ្រិស្ត 12បើអ្នកណាម្នាក់យកមាសប្រាក់ត្បូងដ៏មានតម្លៃឈើចំបើង​ឬ​ស្បូវ​មក​សង់លើគ្រឹះ​នោះ 13កិច្ចការរបស់​គេ​ម្នាក់ៗនឹងបង្ហាញ​ឲ្យ​ឃើញដ្បិត​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់នៅថ្ងៃចុងក្រោយពីព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញតាមរយៈភ្លើងគឺភ្លើង​នឹង​ពិសោធកិច្ចការ​របស់​គេ​ម្នាក់ៗ​ឲ្យ​ឃើញជាយ៉ាងណា 14បើកិច្ចការ​របស់​អ្នកណាម្នាក់ដែល​បាន​សង់លើគ្រឹះ​នៅ​ស្ថិតស្ថេរ​អ្នក​នោះ​នឹង​ទទួលបានរង្វាន់ 15បើកិច្ចការ​របស់​អ្នកណាម្នាក់​ត្រូវ​ឆេះអស់​អ្នក​នោះ​នឹង​ត្រូវ​ខាតបង់វិញប៉ុន្តែខ្លួនគាត់​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះដូចជា​ទើប​ឆ្លងកាត់ភ្លើងដូច្នេះ​ដែរ 16តើអ្នករាល់គ្នា​មិនដឹងទេថា​អ្នករាល់គ្នា​ជា​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់ហើយ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា? 17បើអ្នកណាម្នាក់បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់ព្រះជាម្ចាស់​នឹង​បំផ្លាញអ្នកនោះដ្បិត​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បរិសុទ្ធ​គឺជាអ្នករាល់គ្នា​នេះ​ហើយ។ 18ចូរកុំបញ្ឆោតខ្លួនឯងឡើយបើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា​ខ្លួន​មានប្រាជ្ញានៅក្នុងលោកិយនេះ​ចូរ​ឲ្យ​អ្នកនោះ​ត្រលប់ជាល្ងង់ខ្លៅចុះដើម្បី​ឲ្យ​គាត់​មានប្រាជ្ញា 19ព្រោះប្រាជ្ញារបស់លោកិយនេះជា​សេចក្ដី​ល្ងង់ខ្លៅនៅចំពោះព្រះជាម្ចាស់ដ្បិត​មាន​សេចក្ដីចែង​ទុក​ថា៖ ​«​​ព្រះអង្គចាប់​ពួក​អ្នកប្រាជ្ញដោយសារល្បិចកល​របស់​គេ» 20ហើយមាន​ចែង​ទុក​ទៀត​ថា៖ ​«ព្រះអម្ចាស់ជ្រាបថាគំនិតរបស់​ពួក​អ្នកប្រាជ្ញគ្មាន​ប្រយោជន៍​ឡើយ​»​ 21ដូច្នេះកុំអួតអំពីមនុស្សឡើយដ្បិត​អ្វីៗ​ទាំងអស់ជា​របស់​អ្នករាល់គ្នា 22មិនថាលោក​ប៉ូល​លោក​អ័ប៉ុឡូស​លោក​កេផាសពិភពលោក​នេះ​ជីវិតសេចក្ដីស្លាប់​អ្វីៗ​នាបច្ចុប្បន្ន​អ្វីៗ​នាអនាគត​គឺ​ជា​របស់​អ្នករាល់គ្នាទាំងអស់ 23ហើយអ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រិស្ដហើយ​ព្រះ​គ្រិស្ដ​ជា​របស់​ព្រះជាម្ចាស់
Copyright information for KhmKCB